GAZ Group

August 20, 2026

comment No comments

by craac

លោក តាំង សាំងហេង ប្រធានក្រុមហ៊ុន Metropol-GAZ (Cambodia) investment Co.,Ltd ជាតំណាងស្របច្បាប់របស់ GAZ Group ប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរបស់សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី បានដឹកនាំប្រតិភូនៃរោងចក្រផលិតរថយន្ត GAZ របស់ប្រទេសរុស្ស៊ី ចូលជួបសម្តែងការគួសមនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
GAZ គឺជារោងចក្រផលិតរថយន្តដ៏ធំមួយក្នុងប្រទេសរុស្ស៊ី ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣២ រហូតមកដល់ពេលនេះមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មយានយន្តជាង៩០ឆ្នាំ បច្ចុប្បន្នមានរោងចក្រចំនួន១៥ បើគិតអំពីទំហំនៃការផលិតគឺជាប់លេខរៀងទី១០នៅលើពិភពលោក បច្ចុប្បន្នមានម៉ូតឡានជាង ៣០០ ដែលបាន និងកំពុង​នាំចេញ​ទៅកាន់ទីផ្សារប្រទេស​ចំនួន ៤៣​ ព្រមទាំង​​តំណាង​ចែកចាយចំនួន២៤០ នៅលើពិភពលោក ក្នុងនោះមានរថយន្តដែលប្រើប្រាស់ក្នុងវិស័យសំខាន់ៗដូចជា៖ Goods delivery and logistics, Construction and renovation, Agriculture, Municipal services, Mobile commerce ហើយភាគច្រើននៃរថយន្ត GAZ ត្រូវបាន ផលិតឡើងសម្រាប់ប្រើប្រាស់នៅក្នុងស្ថាប័នជំនាញដូចជា៖ ក្រសួងមហាផ្ទៃ (មានរថយន្តប៉ូលីស រថយន្តដឹកអ្នកទោស រថយន្តដឹកលុយ ។ល។) ក្រសួងសុខាភិបាល (មានរថយន្តសង្គ្រោះបន្ទាន់ ដែលបំពាក់ឧបករណ៍ទំនើបៗសម្រាប់វះកាត់) ក្រសួងសាធារណការ និងដឹកជញ្ជូន (មានរថយន្តបោសសម្អាតផ្លូវ រថយន្តដឹកសម្រាម។ល។)។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាម ជាប្រទេសដែលមានរោងចក្រតម្លើងរថយន្ត GAZ សម្រាប់ចែកចាយទៅកាន់ប្រទេសឡាវ ហ្វីលីពីន ហើយកំពុងសម្លឹងមើលទីផ្សារនៅក្នុងប្រទេសកម្ពុជា។ លោក Dolgov Leonid Managing Director of GAZ Group បានបញ្ជាក់ថា បើមានការគាំទ្រ ជម្រុញ លើកទឹកចិត្ត និងជួយសម្រួលបែបបទនិតិវិធីផ្សេងៗពីរាជរដ្ឋាភិបាលនោះ GAZ Group និងពិចារណាក្នុងការតំឡើងរោងចក្របង្គំរថយន្តនៅកម្ពុជា ហើយលោកក៏បានសន្យាផងដែរថានឹងប្រើប្រាស់ធនធានក្នុងស្រុកអោយអស់ពីលទ្ធភាព។
city hall cambodia