GAZ Group
craac
/ August 20, 2026
លោក តាំង សាំងហេង ប្រធានក្រុមហ៊ុន Metropol-GAZ (Cambodia) investment Co.,Ltd ជាតំណាងស្របច្បាប់របស់ GAZ Group ប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរបស់សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី បានដឹកនាំប្រតិភូនៃរោងចក្រផលិតរថយន្ត GAZ របស់ប្រទេសរុស្ស៊ី ចូលជួបសម្តែងការគួសមនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ GAZ គឺជារោងចក្រផលិតរថយន្តដ៏ធំមួយក្នុងប្រទេសរុស្ស៊ី ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣២ រហូតមកដល់ពេលនេះមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មយានយន្តជាង៩០ឆ្នាំ បច្ចុប្បន្នមានរោងចក្រចំនួន១៥ បើគិតអំពីទំហំនៃការផលិតគឺជាប់លេខរៀងទី១០នៅលើពិភពលោក បច្ចុប្បន្នមានម៉ូតឡានជាង ៣០០ ដែលបាន និងកំពុងនាំចេញទៅកាន់ទីផ្សារប្រទេសចំនួន ៤៣ ព្រមទាំងតំណាងចែកចាយចំនួន២៤០ នៅលើពិភពលោក ក្នុងនោះមានរថយន្តដែលប្រើប្រាស់ក្នុងវិស័យសំខាន់ៗដូចជា៖ Goods delivery and logistics, Construction and renovation, Agriculture, Municipal services, Mobile
Read more


